ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ដាក់ឱ្យពិគ្រោះថ្លៃ ស្តីពីការងារបង្វែរសៀអ្វីខ្សែបញ្ជូន 115kV នៅក្រុងព្រះសីហនុ ដើម្បីជួយរំលែកបន្ទុកលើខ្សែបញ្ជូន 115kV ពីអនុស្ថានីយ​អគ្គិសនីស្ទឹង​ហាវ ទៅកាន់អនុស្ថានីយ អគ្គិសនីឃ្លាំងលើ នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (លើកទី 2)

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ស្តីពី ការងារបង្វែរសៀគ្វីខ្សែបញ្ជូន 115kV នៅក្រុងព្រះសីហនុ ដើម្បីជួយរំលែកបន្ទុក លើខ្សែបញ្ជូន 115kV ពីអនុស្ថានីយ អគ្គិសនីស្ទឹងហាវ ទៅកាន់អនុស្ថានីយអគ្គិសនីឃ្លាំងលើ នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (លើកទី 2) ។

អគ្គិសនីកម្ពុជាបានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់ លក់នៅអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋាន ៖ អគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ចាប់ពីថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទទំនាក់ទំនងលេខ ៖ 092 65 23 57 និង Website: www.edc.com.kh) ។

ឯកសារពិគ្រោះថ្លៃ ដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង ១១:០០ នាទី ។
ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ១៥:៩៥ នាទី ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២៥ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបានតែ មួយគត់ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បី ទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ។

To Top