ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ត្រូវជាម្តាយក្មេក លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលជាម្តាយលោកស្រី សុង ធីតា ដែលបានទទួលមរណភាព នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២:៥០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ។
ក្នុងនោះ សម្តេចធិបតី និងលោកជំទាវ ក៏បានចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ លោករដ្ឋមន្រ្តី និងលោកស្រី ព្រមទាំងក្រុមគ្រួសារទាំងមូល និងគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕