ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយលោក ស៊ីម៉ុន ជិន (Simon Chen) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ADATA Technology Co., Ltd. និងសហការី។
![](https://dap-news.com/wp-content/uploads/2025/01/9G5A5485-1024x683.jpg)
ក្នុងជំនួបសម្តែងការគួរសមនេះ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន ADATA Technology បានចាប់អារម្មណ៍ ចំពោះការវិនិយោគបៃតង (Caborn Credit) នៅកម្ពុជា តាមរយៈការបង្កើត ឱ្យមានរោងចក្រ រថយន្តអគ្គីសនី (Electric vehicle) ដែលជាយានជំនិះប្រើដោយម៉ូទ័រអគ្គិសនី និងថ្មជំនួស ឱ្យការប្រើម៉ាស៊ីនចំហេះខាងក្នុង ដូចជា ការប្រើសាំង ជាមួយគ្នានេះ EV ជាបច្ចេកវិទ្យាដ៏សំខាន់សម្រាប់កាត់ បន្ថយការបំភាយឧស្ម័ន ពីការដឹកជញ្ជូនតាមផ្លូវគោក ដែលមានចំនួនជាង ១៥% នៃការបំភាយឧស្ម័ន ដែលទាក់ទងនឹងថាមពលសកល។
![](https://dap-news.com/wp-content/uploads/2025/01/9G5A5376-1024x602.jpg)
លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ការបង្កភាពងាយស្រួល ដល់វិនិយោគិនទាំងអស់ចំពោះការវិនិយោគបៃតង (Caborn Credit) នៅកម្ពុជា គឺបានអនុលោមទៅតាមវិធានប្រតិបត្តិ សម្រាប់មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ហើយក្រុមហ៊ុនចាំបាច់ត្រូវអនុវត្ត ទៅតាមមាត្រានៃកិច្ចព្រមព្រៀងនេះ ដើម្បីទទួលបានផល ចំណេញទៅក្រុមហ៊ុនផង ហើយកម្ពុជា ក៏ទទួលបានបរិស្ថាន ល្អមានអព្យាក្រឹតកាបូន ឈានឆ្ពោះទៅជំរុញ កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជានៅគ្រប់កម្រិត។
![](https://dap-news.com/wp-content/uploads/2025/01/9G5A5401-1024x683.jpg)
សូមជម្រាបជូនថា ក្រុមហ៊ុន ADATA Technology Co., Ltd. បានជួបសម្តែងការគួរសមជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងពិនិត្យលទ្ធភាពនៃការវិនិយោគនៅកម្ពុជា រួចមកហើយកាលពីខែកក្កដា ឆ្នាំ២០២៤ ជាមួយនិងផែនការវិនិយោគ ១០០លានដុល្លារ នៅឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ តាមរយៈការកសាងរោងចក្រ កែច្នៃអេឡិចត្រូនិច និងសួនឧស្សាហកម្មបច្ចេកវិទ្យា ខ្ពស់នៅកម្ពុជា ៕
![](https://dap-news.com/wp-content/uploads/2025/01/9G5A5394-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/01/9G5A5381-683x1024.jpg)
![](https://dap-news.com/wp-content/uploads/2025/01/9G5A5392-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/01/9G5A5376-1024x602.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)