ព័ត៌មានជាតិ

បញ្ជាការកងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ១៨នាក់ ពាក់ព័ន្ឋល្បែងស៊ីសងខុសច្បាប់

កំពង់ស្ពឺ៖ អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា នឹងមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នឹងដោយមានការសម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យបានចំនួន ១៨នាក់ (បុគ្គលិកស្រី១០នាក់ នឹងជនជាតិចិន០៣នាក់)
ពាក់ព័ន្ឋល្បែងស៊ីសងខុសច្បាប់ នៅចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក ឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជារកាកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងថា
ជនសង្ស័យដែលឃាត់ខ្លួននោះរួមមាន៖ ១.ឈ្មោះ Qiu Guang sheng ជនជាតិចិន(បុគ្គលិក)អាយុ២៦ឆ្នាំ,២.ឈ្មោះLiu Li yan ជនជាតិចិន(បុគ្គលិក) អាយុ៥១ឆ្នាំ,ទ
៣.ឈ្មោះ Huing xing Zhong ជនជាតិចិន(មេការ) អាយុ៥៥ឆ្នាំ,ទី៤.ឈ្មោះ ធឿន ចាន់ថា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិក,ទី៥.ឈ្មោះ សុំ ស្រីណុច ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិក,៦.ឈ្មោះ ឃឹម ម៉ូ លីកា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិក៧.ឈ្មោះ គឹន ចាន់នឿន ភេទស្រី អាយុ២៣ឆ្នាំ មុខរបប បុគ្គលិក។
៨.ឈ្មោះក្រូច ចំរើន ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិក៩.ឈ្មោះ ស៊ា គន្ធា ភេទស្រី អាយុ២៤ឆ្នាំ១០.ឈ្មោះ ខ្លេង ស្រីស ភេទស្រី អាយុ២១ឆ្នាំ មុខរបរ បុគ្គលិក១១.ឈ្មោះ វណ្ណ សុន ភេទប្រុស  អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិក១២.ឈ្មោះ សុខ ភក្ដី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ បុគ្គលិក
១៣. ឈ្មោះ ម៉ៅ គឹមហុង ភេទប្រុស អាយុ៣៩ឆ្នាំ១៤.ឈ្មោះ សោម ទិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ១៥.ឈ្មោះ វ៉ន ចាន់ ភេទប្រុស អាយុ២៨ឆ្នាំ១៦.ឈ្មោះ សុខ ស្រីល័ណ្ខ ភេទស្រីអាយុ២៥ឆ្នាំ១៧.ឈ្មោះ យន លីផេង ភេទស្រី អាយុ ២៥ឆ្នាំ។

លោកបានបន្តៀតថានឹង១៨.ឈ្មោះ ប្រុស រស្មី ភេទស្រី អាយុ២៥ឆ្នាំព្រមទាំងដកហូតវត្ថុតាង
រួមមាន៖ទូរស័ព្ទចំនួន១៦គ្រឿង,លិខិតឆ្លងដែនចំនួន២,តុលេងបៀចំនួន៧និង តុហ្គេមត្រី ចំនួន២,កៅអីចំនួន២៥ រថយន្តចំនួនមួយគ្រឿង សម្ភារះលេងបៀនិងកាក់មួយចំនួន នឹងលោហៈធាតុពណ៌លឿង(ខ្សែក) មួយខ្សែ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕
ដោយ៖ សុខ សុភ័ណ្ឌ (រូបថតបញ្ជាការអាវុធហត្ថខេត្ត)

To Top