បរទេស៖ អាជ្ញាធរអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ទាហានយោធាដែលទទួលបានពានរង្វាន់ជាច្រើន នៅខាងក្នុងរថយន្ត Tesla Cybertruck ផ្ទុកដោយកាំជ្រួចដែលបានផ្ទុះនៅខាងក្រៅសណ្ឋាគារ Trump International ក្នុងទីក្រុង Las Vegas គឺបានបាញ់ខ្លួនឯងចំក្បាល មុនពេលបំផ្ទុះរថយន្ត។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្ទុះនេះបានបណ្តាលឱ្យមនុស្ស ៧នាក់រងរបួសស្រាល ប៉ុន្តែស្ទើរតែមិនមានការខូចខាតដល់សណ្ឋាគារនោះទេ ។ លោក Kevin McMahill មេបញ្ជាការ Clark County បាននិយាយថា Matthew Livelsberger អាយុ ៣៧ ឆ្នាំជា Green Beret (ឈ្មោះនៅក្នុងកងទ័ពពិសេសអាមេរិក) ទំនងជាមានគម្រោងវាយប្រហារដ៏សាហាវជាងនេះ ប៉ុន្តែរថយន្តដែលធ្វើពីដែកបាន បាំងកម្លាំងជាច្រើនពីគ្រឿងផ្ទុះ។
ប៉ូលិសបាននិយាយថា ការខូចខាតពីការបំផ្ទុះនេះ ភាគច្រើនត្រូវបានកំណត់ត្រឹមផ្នែកខាងក្នុងនៃឡាន ពីព្រោះការផ្ទុះនេះ “ខ្យល់ចេញចូល” ហើយមិនបានបុកប៉ះទ្វារសណ្ឋាគារ Trump នោះទេ។
Kenny Cooper ភ្នាក់ងារពិសេសទទួលបន្ទុក ការិយាល័យគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះបាននិយាយថា “កម្រិតនៃភាពទំនើបមិនមែនជាអ្វីដែល យើងរំពឹងទុកពីបុគ្គលដែលមាន បទពិសោធន៍យោធាប្រភេទនេះទេ”។
អាជ្ញាធរនៅតែធ្វើការ ដើម្បីកំណត់ថាតើ ការវាយប្រហារដោយបំផ្ទុះរថយន្តនេះ កើតឡើងដោយសារគោលបំណងអ្វី?
ប្រែសម្រួលៈ ណៃ តុលា