ព័ត៌មានជាតិ

បណ្ឌិត វ៉ាន់ ផល ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន

ភ្នំពេញ៖ បណ្ឌិត វ៉ាន់ ផល និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមផ្ញើសារចូលរួមរំលែកមរណទុក្ខជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលជាម្តាយ ម្តាយក្មេក របស់ ឯកឧត្តម និងលោកជំទាវ ។

មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន បានទទួលមរណភាពនៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ នាថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top