ព័ត៌មានជាតិ

កូនអកត្តញ្ញូផឹកស្រាស្រវឹង ម្តាយស្តីបន្ទោសបន្តិចបន្តួច ស្ទុះមកវាយរងបួសធ្ងន់!

កំពង់ធំ៖ ជនរងគ្រោះជាឳពុកនិងម្តាយ ត្រូវកូនអកត្តញ្ញូមកពីផឹកស្រាស្រវឹង ហ៊ានលើកដៃវាយអ្នកមានគុណ រងបួសធ្ងន់។ ករណីនេះនៅម៉ោងប្រមាណ២០ និង៣០នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិអូរធំ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចអោយដឹងថាជនសង្ស័យឈ្មោះរ៉េត រាត្រី ភេទប្រុស អាយុ ២៧ឆ្នាំ (មុខរបរមិនពិតប្រាកដ) ។ ដោយឡែកជនរងគ្រោះជាម្តាយ ឈ្មោះពេជ សោភា អាយុ៥៨ឆ្នាំ របួសលើក្បាល ១កន្លែង និងបាក់ដើមដៃទាំងពីរ និងជនរងគ្រោះម្នាក់ទៀតជាឳពុកឈ្មោះសេង សារឿន អាយុ៥៩ឆ្នាំ របួសចំមុខលើចិញ្ចើមឆ្វេង ១កន្លែង និងក្រោមភ្នែកឆ្វេង ១កន្លែង។

ប្រភពពីសមត្ថកិច្ចអោយដឹងថា ជនសង្ស័យមកពីផឹកស្រាស្រវឹងម្តាយបានស្តីបន្ទោសហើយប្រាប់ឲ្យចូកដេក ខណៈនោះជនសង្ស័យខឹង ក៏បានតមាត់និងរករឿងជាមួយម្តាយពេលនោះ ជនរងគ្រោះជាឪពុកបានជេរហើយនិងវាយ១ដៃទៅលើជនសង្ស័យដែលជាកូន ភ្លាមនោះជនសង្ស័យបានស្ទុះមកវាយឪពុកវិញមួយដៃចំមុខដួលទៅលើដី មិនអស់ចិត្តជនសង្ស័យត្រូវជាកូនស្ទុះទៅយកគីឡូភ្លើងក្បែរ នោះមកបោកសំដៅក្បាលឪពុកតែម្តាយឃើញទាន់បាន ចូលទៅអោបពីលើប្តីត្រូវចំក្បាល រងរបួសរួចហើយជនសង្ស័យបានយកឈើជ្រុងមកវាយជនរងគ្រោះជាម្តាយថែមទៀត ម្តាយយកដៃរងបណ្តាលឲ្យចំដៃបាក់តែម្តង។

បច្ចុប្បន្នជនសង្ស័យឈ្មោះរ៉េត រាត្រី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបន្តតាមនិតិវិធី៕

ដោយ៖ សំនៀង

To Top