ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជាទទួលយកលិខិតសុំការអភ័យទោសពីលោក ចាងយុងហ៊ី ជនជាតិកូរ៉េ តំណាងម្ចាស់សហគ្រាស អេឃ្វើរៀសហូលថេល អេនអីបេនរីហ្សត ចំពោះការប្រើប្រាស់កាំជ្រួច បង្កសម្លេងរំខាន ដល់គេហដ្ឋានសម្តេចកាលពីថ្ងៃឆ្លងឆ្នាំសកល ។ នេះបើតាមចំណាររបស់សម្តេចនាថ្ងៃ៣ មករា តបទៅជនជាតិកូរ៉េលោក ចាងយុងហ៊ី ដែលបានសរសេរលិខិតសុំទោសកាលពីថ្ងៃ១ មករា៕