កំពង់ចាម៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃ ទី៤ ខែមករា ឆ្នាំ២០២៥ នេះបានដឹកនាំមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពសំណង់ប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀងចេញពីក្រុងកំពង់ចាម ក្នុងគម្រោងអភិវឌ្ឍន៍របស់ធនាគារ ADB ស្ថិតនៅចំណុច (បឹងស្នាយ) ភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម។
ក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍ជំរុញឲ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរក្រុង ធ្វើការត្រួតពិនិត្យតាមដានសំណង់ខាងលើនេះឲ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវគុណភាព និងការប្រើប្រាស់បានគង់វង្សយូរអង្វែង៕