ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកស្រី ព្រមទាំងថ្នាកដឹកនាំក្រសួងសុខាភិបាល នារសៀលថ្ងៃ៣ មករា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជា ម្តាយក្មេក លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាម្តាយរបស់លោកស្រី សុង ធីតា ដែលបានទទួលមរណភាព នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២:៥០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ ក្នុងនាមក្រសួងសុខាភិបាល សូមចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុតគ្មាន ចំពោះមរណភាព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន គឺជាការបាត់បង់នូវម្តាយ ម្តាយក្មេក និងគ្រូបាធ្យាយគម្រូមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ ចំពោះកូនៗ ចៅប្រុស ចៅស្រី រួមនឹងញាតិមិត្ត ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏សកម្មមួយរូប ដែលជានិច្ចកាលតែងតែចូលរួមចំណែកយ៉ាងសកម្មលើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនាជារៀងរហូតមក៕