ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាអាហារថ្ងៃត្រង់ជាមួយ លោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី នៅថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥។
ក្នុងពិធីសំណេះសំណាលប្រកបដោយ ក្តីអាណិតស្រលាញ់ ជាមួយនិងស្នាមញញឹម ពោពេញទៅដោយភាពកក់ក្តៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពាំនាំការសួរសុខទុក្ខ ដោយនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះលោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ពិការភ្នែក និងគថ្លង់ ដែលកំពុងសិក្សានៅទីនេះទាំងអស់។
សូមបញ្ជាក់ថា ក្រៅពីការជួបសួរសុខទុក្ខសំណេះសំណាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានរៀបចំអាហារថ្ងៃត្រង់មួយពេល និងផ្តល់អំណោយមនុស្សធម៌មួយចំនួន រួមមាន៖ លោកគ្រូអ្នកគ្រូ ១២៩នាក់ ក្នុងម្នាក់ៗថវិកា៨០ម៉ឺនរៀល, ក្មួយៗសិស្សានុសិស្ស៣០៦នាក់ ក្នុងម្នាក់ៗ ប៊ិច ១ដើម សៀវភៅ២ក្បាល និងថវិកា ១០ម៉ឺនរៀល , និស្សិតសាកលវិទ្យាល័យពិការ៧នាក់ ម្នាក់ៗថវិកា៤០ម៉ឺនរៀល។ ជូនវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ២០លានរៀល និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី២០លារៀល ថែម១ពាន់ដើម និងសៀវភៅ១ពាន់ក្បាល និងជូនរថយន្តវ៉ែនមួយគ្រឿងទៀត ដល់ វិទ្យាល័យពិសេសអប់រំភ្នំពេញថ្មី សម្រាប់ដឹកសិស្ស៕