សៀមរាប ៖ អគ្គិសនីសៀមរាប សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា : អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈដើម្បីជ្រើសរើស អ្នកទទួលការងារ ឈ្នួលពលកម្ម សាងសង់បន្ទប់ភ្លើងថ្មី ចំនួន ០១ខ្នង (ទំហំ5m x 5m x កម្ពស់4.65m) ស្ថិតនៅតំបន់អតីតកំពង់ផែស៊ូជើង សង្កាត់ចុងឃ្លៀស ក្រុង/ខេត្តសៀមរាប ជូនអគ្គិសនីសៀមរាប ។
អគ្គិសនីសៀមរាប បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ ។ ឯកសារ ពិគ្រោះថ្លៃ មានដាក់លក់ នៅក្រុមលទ្ធកម្មអគ្គិសនី សៀមរាប ដែលមាន អាសយដ្ឋាន: ផ្លូវក្រវ៉ាត់ក្រុង ភូមិភ្ញាជ័យ សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ចាប់ពីថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ ០១២ ៩៦៨ ៨៨១ និង ០១២ ៨៣៥ ៩៩៤) ។
ការបរិច្ឆេទឈប់ទទួលសំណើពិគ្រោះថ្លៃ នៅម៉ោង ១២:០០ នាទី ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៥ ។
ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅ នៅក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ១៦:០០ នាទី ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៥ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃបានតែ មួយគត់ ។ ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្ម ដើម្បីទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ៕