ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ នាំយកគ្រឿង ឧបភោគបរិភោគ និងបច្ច័យ សម្រាប់ទុកដាក់ ចូលរួមទំនុកបម្រុងផ្គត់ផ្គង់ ដល់ព្រះសង្ឃ បេក្ខសមណសិស្ស-សិស្ស គណៈកម្មការ មេប្រយោគ ដែលមានចំនួន ៥៣៣អង្គ/នាក់!

កំពង់ធំ ៖ ដើម្បីជាការលើក ស្ទួយវិស័យព្រះពុទ្ធសាសនា នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ និង ថវិកាមួយចំនួន សម្រាប់ទុកដាក់ចូលរួម ទំនុកបម្រុងផ្គត់ផ្គង់ដល់ព្រះសង្ឃ បេក្ខសមណសិស្ស-សិស្ស គណៈកម្មការមេប្រយោគ ដែលមានចំនួន ៥៣៣អង្គ/នាក់ សរុបទាំងព្រះសង្ឃគង់ក្នុងវត្តឥន្រ្ទីយ៍សំវរៈ(កំពង់ធំ)ផង និមន្តមកប្រឡង និងកែ យកវិញ្ញាបនប័ត្រពុទ្ធិកបឋមសិក្សាបាលីរង រយៈពេល ២យប់ ៣ថ្ងៃ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃសុក្រ-អាទិត្យ ៤-៦រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២៥ មណ្ឌលប្រឡងក្នុងវត្ត ឥន្រ្ទីយ៍សំវរៈ(កំពង់ធំ) សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ និងជាព្រះប្រធានមណ្ឌលប្រឡងខេត្តកំពង់ធំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតនូវសទ្ធាជ្រះថ្លា ដ៏ឧត្តុង្គឧត្តម របស់លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងបុត្រ និង លោកស្រី អភិបាលរងខេត្ត លោក លោកស្រី មន្ត្រីរាជការ ដែលមានសទ្ធាជ្រះថ្លា នៅក្នុងវិស័យព្រះពុទ្ធសាសនានេះ។

សូមបញ្ជាក់ផងដែរថា សម្ភារៈដែលបានប្រគេន នៅពេលនេះរួមមាន÷ អង្ករ ទឹកសុទ្ធ ភេសជ្ជៈ និងបច្ច័យមួយចំនួន៕
ដោយសំនៀង

To Top