អតីតសមាជិកសភាបក្សប្រឆាំងកម្ពុជា លោក លឹម គីមយ៉ា អាយុ ៧៣ឆ្នាំ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពី ត្រូវបាន ឃ្មាន់កាំភ្លើង ជិះម៉ូតូបាញ់សម្លាប់នៅក្បែរវត្ត Bowonniwet Vihara ក្នុងសង្កាត់ Phra Nakhon នៃទីក្រុងបាងកក កាលពីល្ងាចថ្ងៃអង្គារ នេះបើយោងតាម ការចុះផ្សាយ របស់កាសែតបាំងកកប៉ុស្តិ។
សមត្ថកិច្ចបានឲ្យដឹងថា វីដេអូកាមេរ៉ាកន្លែងកើតហេតុ បានបង្ហាញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដា Wave 100 ពណ៌ក្រហម ពាក់ស្លាកលេខ 845 ពាក់មួកសុវត្ថិភាព ខោខូវប៊យវែង និងអាវដៃខ្លី ពណ៌ប្រផេះ មានកាបូបដោយក្នុងនោះមានកាំភ្លើងមួយដើមលាក់ទុកក្នុងកាបូប។
ប៉ូលិសបានឲ្យដឹងបន្ថែមថា លោក លឹម គីមយ៉ា ជនជាតិខ្មែរ សញ្ជាតិ បារាំង បានធ្វើដំណើរទៅទីក្រុងបាងកក តាមរថយន្តក្រុងពី ខេត្តសៀមរាប ប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ ជាមួយភរិយាជនជាតិបារាំង និងពូជាជនជាតិខ្មែរ។
ការបាញ់ប្រហារនេះបានកើតឡើងភ្លាមៗបន្ទាប់ពីពួកគេមកដល់កន្លែងកើតហេតុ។ ឃាតករ បានជិះម៉ូតូចត ហើយចុះទៅបាញ់ បណ្តាលអោយលោក លឹម គីមយ៉ា ស្លាប់នៅភ្លាមនៅកន្លែងកើតហេតុ៕