ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ មានវិធានការលើក្មេងទំនើង ឲ្យបានម៉ឺងម៉ាត់បំផុត

កំពង់ចាម ៖ នៅក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៨ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្ត អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ នេះ លោក អ៊ុន ចាន់ដា បានដាក់បទបញ្ជា ឲ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ មានវិធានការបង្ក្រាបក្មេង ទំនើងឲ្យបានមឺង ម៉ាត់បំផុត ។

លោកអភិបាលខេត្តបានថ្លែងថា បញ្ហាក្មេងទំនើង នៅចុងឆ្នាំ ២០២៤ កន្លងទៅនេះ ឃើញថាមានការកក្រើកឡើងវិញ ដូច្នេះសមត្ថកិច្ចយើង ចាំបាច់ត្រូវតែអនុវត្តច្បាប់ ចំពោះសកម្មភាពក្មេងទំនើងមានបូជា ការបំពងសំឡេងរំខាន ការបង្ហោះម៉ូតូតាមទីសាធារណៈ ជាដើម ត្រូវតែអនុវត្តតាមវិធានការរដ្ឋបាល ។

លោកអភិបាលខេត្តបានបញ្ជាក់ថា បញ្ហាបង្ក្រាបក្មេងទំនើងនេះ សូមឱ្យសមត្ថកិច្ចបន្តបង្ក្រាប យ៉ាងក្តៅកគុកមិនដកដៃទេ និងសូមកុំធ្វើកិច្ចការនេះ ដូចជាការវែកចក ឬការអង្គុយបក់ផ្សែងនោះឡើយ ៕

To Top