ព័ត៌មានជាតិ

ក្រុមការងារធនាគារ ARDB ចូលរួមសិក្ខាសាលាបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អង្គភាពអនុវត្តគម្រោងនៃសមាសភាគទី១-PIU1 ក្នុងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្រុមការងារធនាគារ ARDB បានចូលរួមសិក្ខាសាលាស្តីពីការបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អង្គភាពអនុវត្តគម្រោងនៃសមាសភាគទី១-PIU1 ក្នុងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកគម្រោងនៃសមាសភាគទី១-PIU1 ក្នុងគម្រោង ACSEP, លោក​ សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1, តំណាងក្រសួងអភិវឌ្ឍន៍ជនបទ, មន្ទីរកសិកម្មនៃខេត្តគោលដៅទាំង ៦ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដែលសរុបអ្នកចូលរួមមានចំនួនប្រមាណ ៦០រូប។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងសមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៤ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងការផ្តល់ឥណទានជូនអ្នកទទួលផលក្នុងគម្រោង ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តគម្រោងសម្រាប់ឆ្នាំ២០២៥៕

To Top