តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៤ ថ្ងៃទៅកាន់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដើម្បីជួបជាមួយមេដឹកនាំនៃប្រទេសទាំងពីរ ខណៈដែលទីក្រុងតូក្យូ មានបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
ប្រទេសជប៉ុន ចាត់ទុកសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថាជាដៃគូដ៏សំខាន់ក្នុងការតស៊ូមតិរបស់ខ្លួនស ម្រាប់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ និងក្នុងការធានាឱ្យមានសណ្តាប់ធ្នាប់ផ្អែកលើច្បាប់នៅក្នុងតំបន់ ដែលឥទ្ធិពលរបស់ចិនកំពុងកើនឡើង។
ដំណើរទស្សនកិច្ចនេះជាលើកទីមួយដែលលោក Ishiba ដែលបានក្លាយជានាយករដ្ឋមន្ត្រីជប៉ុនក្នុងខែតុលា នឹងធ្វើដំណើរទៅក្រៅប្រទេសសម្រាប់ជំនួបកំពូលទ្វេភាគី។
លោកបានលើកឡើងថា “ខ្ញុំគ្រោងនឹងចំណាយពេលពិភាក្សា ជាមួយមេដឹកនាំម៉ាឡេស៊ី និងឥណ្ឌូនេស៊ី អំពីអនាគតនៃតំបន់នេះ បញ្ហាសន្តិសុខ និងរបៀបដែលការសម្រេចបាននូវឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ នឹងរួមចំណែកដល់សន្តិភាព និងសន្តិសុខរបស់សហគមន៍អន្តរជាតិ”។
លោកបានបន្តថា “យើងកំពុងដាក់សារៈសំខាន់ជាងពេលណាៗទាំងអស់លើទំនាក់ទំនងរបស់យើងជាមួយអាស៊ីអាគ្នេយ៍នៅពេលដែលបរិយាកាសពិភពលោកកាន់តែមានភាពមិនច្បាស់លាស់”៕
ប្រែសម្រួល ឈូក បូរ៉ា