ព័ត៌មានជាតិ

តំណាងអយ្យការ ចោទប្រកាន់បុរសម្នាក់បើករថយន្តបុក តារាចម្រៀងរ៉េប ដាវិឌ ឬទ្ធិរុទ្រស្លាប់

ភ្នំពេញ ៖ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃ៩ មករានេះ បានសម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស កើតឆ្នាំ១៩៨៩ (ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យតារាចម្រៀងរ៉េបម្នាក់ឈ្មោះ ដាវិឌ ឬទ្ធិរុទ្រស្លាប់បាត់បង់ជីវិតកាលពីរំលងអាធ្រាតចូលថ្ងៃទី៦ មករា នៅចំណុចផ្លូវ ៦០ម៉ែត្រ ខណ្ឌមានជ័យ៕

To Top