ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បើកសន្និបាតបូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារ បន្តសម្រាប់ឆ្នាំ២០២៥

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥ នេះ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងាប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងាបន្តសម្រាប់ឆ្នាំ២០២៥ ។

ពិធីនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមស្ថាប័ន មន្ទីរអង្គភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធសរុបប្រមាណជា ៧០០ នាក់។

ក្នុងឱកាសនោះអភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ ហើយដឹងថា អង្គសន្និបាតរបស់យើងមានរយៈពេលពីរថ្ងៃ នឹងធ្វើការត្រួតពិនិត្យ វាយតម្លៃលើ សមិទ្ធផលបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយនានាជុំវិញការអនុវត្តតួនាទី ភារកិច្ច និងការទទួខុសត្រូវ របស់រដ្ឋបាលខេត្ត គឺមានគោលបំណង​ ធ្វើឱ្យខេត្តកំពង់ចាម បន្តកើនឡើងនូវទំហុំសេដ្ឋកិច្ច ក្នុងរង្វង់ ២,៨៦៧ លានដុល្លារ ដែលជាចក្ខុវិស័យរបស់ខេត្តជំរុញធ្វើឲ្យប្រជាពលរដ្ឋមានចំណូលក្នុងម្នាក់ៗ ២,៤០៨ នៅក្នុងឆ្នាំ ២០២៥ ដែលក្នុងខណ:ឆ្នាំ២០២៤ កន្លងទៅ ខេត្តកំពង់ចាមមានទំហំសេដ្ឋកិច្ចក្នុងរង្វង់ ២,៦៥៧ លានដុល្លារ ប្រជាពលរដ្ឋក្នុងខេត្តក្នុងម្នាក់ៗ ទទួលបានប្រាក់ចំណូល ២,៣១១ ដុល្លារ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីសម្រេចបានចក្ខុវិស័យ នៃកំណើនសេដ្ឋកិច្ច របស់រដ្ឋបាលខេត្តក្នុងឆ្នាំ ២០២៥ គឺត្រូវអនុវត្តគោលការណ៍ដូចខាងក្រោម ៖ 

ទី១ ៖ ត្រូវរួមគ្នាក្នុងការបន្តរក្សាឲ្យបាន ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ឱ្យកាន់តែល្អថែមទៀត ។

ទី២ ៖ ត្រូវបន្តជំរុញការអភិវឌ្ឍ និងការគៀងគរបង្កើននូវការវិនិយោគ នៅក្នុងខេត្ត ឱ្យមានការប្រទាក់ក្រឡាជាមួយ សហគ្រិន ដៃគូអាជីវកម្ម ពាណិជ្ជកម្មផ្សេងៗ ដើម្បីបង្កើនឱកាសការងារ និងមុខរបរជូនដល់ប្រជាពលរដ្ឋ។

ទី៣ ៖ ត្រូវពង្រឹងបន្ថែមទៀត នូវប្រសិទ្ធភាពការបម្រើសេវា សាធារណៈជូនដល់ប្រជាពលរដ្ឋ ។

ទី៤ ៖ ត្រូវរក្សាឲ្យបាន នូវស្ថេរភាពម៉ាក្រូ និងអតិបរមា ។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា យើងត្រូវពិភាក្សាគ្នា ធ្វើយ៉ាងណារក្សា នូវគោលការណ៍ ប្រសិទ្ធភាពការងារ ៤ចំណុចនេះឲ្យបាន ទើបយើងអាចឈានទៅបន្តទទួលនូវកំណើនសេដ្ឋកិច្ច នៅក្នុងឆ្នាំ ២០២៥ តាមចក្ខុវិស័យ នៃការគ្រោងទុក្ខរបស់រដ្ឋបាលខេត្ត ៕

To Top