ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតវិទ្យាស្ថានជាតិស្ថិតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ។
បើតាមអនុក្រឹត្តលេខ ០៣ អនក្រ.បក បានឱ្យដឹងថា គ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ ដែលមានឈ្មោះថា “វិទ្យាស្ថានជាតិស្ថិតិ” សរសេរជាអក្សរកាត់ថា “វ.ជ.ស.” និងសរសេរជាភាសាអង់គ្លេសថា National Institute of Statistics និង សរសេរជាអក្សរកាត់ថា “NIS” ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស គឺក្រសួងផែនការ និងស្ថិតនៅក្រោម អាណាព្យាបាលហិរញ្ញវត្ថុ គឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
វ.ជ.ស. ជានីតិបុគ្គលនៃនីតិសាធារណៈ និងមានថវិកាស្វយ័ត ដែលត្រូវឆ្លុះបញ្ចាំងជាឧបសម្ព័ន្ធន ថវិការបស់ក្រសួងផែនការ៕