ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ បានទទូលជួបជូន លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា និងសហការី អញ្ជើញចូល ជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ជំនួបនេះ ធ្វើឡើង ដើម្បីជួយបង្កើនការផ្សព្វផ្សាយ អំពីសក្តានុពល នៃវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ព្រមទាំងជួយផ្សព្វផ្សាយ អំពីសភាពការណ៍ពិតនៅកម្ពុជា ទៅកាន់ប្រជាជន និងភ្ញៀវទេសចរជប៉ុន ក្នុងទាក់ទាញ ឱ្យមកទស្សនាកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសការជំរុញឱ្យមានទស្សនកិច្ចសិក្សា (FAM Trip) នៃជំនួបផ្លាស់ប្ដូរធុរកិច្ចរវាងវិស័យឯកជន ក្នុងវិស័យទេសចរណ៍ ក៏ដូចជាសមាគមទេសចរណ៍ នៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយ និងការទិញ លក់កញ្ចប់ទស្សនកិច្ចឱ្យ បានកាន់តែច្រើនឡើង៕