ព័ត៌មានជាតិ

ក្រុមអ្នកសារព័ត៌មានកម្ពុជា ធ្វើដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួម ក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥

ភ្នំពេញ៖ ក្រុមអ្នកសារព័ត៌មានកម្ពុជា ៩រូបដែលមកពីស្ថាប័នផ្សេងៗគ្នា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះបានចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ ដែលគ្រោងនឹងធ្វើឡើង នៅចន្លោះថ្ងៃទី១៥-២០​ ខែមករា នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី។

នៅឆ្នាំ២០២៥ នេះប្រទេសម៉ាឡេស៊ី ជាម្ចាស់ផ្ទះរៀបចំវេទិកាទេសរណ៍អាស៊ាន ហើយដោយផ្តោតលើនិរន្តរភាព និងវឌ្ឍនភាពបច្ចេកវិទ្យា អ្នកដឹកនាំឧស្សាហកម្ម ក៏ដូចជាភាគីពាក់ព័ន្ធគ្រោងនឹងជួបពិភាក្សាអំពីយុទ្ធសាស្ត្រ ដើម្បីបង្កើនបទពិសោធន៍ទេសចរណ៍ ខណៈពេលដែលការលើក កម្ពស់ការអនុវត្តការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ។ វេទិកានេះ ត្រូវបានគេរំពឹងថា នឹងទាក់ទាញឥស្សរជន ដែលមានឥទ្ធិពលដែលនឹង ចែករំលែកការយល់ដឹងអំពីនិន្នាការ ដែលនឹងកំណត់វិស័យទេសចរណ៍អាស៊ាន ក្នុងទសវត្សរ៍ក្រោយ។

ស្របពេលដែលមានការវិវឌ្ឍន៍ កាន់តែរីកចម្រើនលើមធ្យោបាយធ្វើដំណើរ អ្នកទេសចរ បាននិងកំពុងស្វែងរក បទពិសោធន៍កម្សាន្តកាន់តែច្រើនឡើង ដែលផ្តល់អាទិភាពដល់ដំណើរកំសាន្ដជាលក្ខណៈគ្រួសារ និងការសម្រាកលំហែកាយ។ ការផ្លាស់ប្តូរឆ្ពោះទៅរកការធ្វើដំណើរកម្សាន្តនេះ ឆ្លុះបញ្ចាំងពីចលនាក្នុងតំបន់កាន់តែទូលំទូលាយ ដែលអ្នកទេសចរមានបំណងស្វែងរកគោលដៅថ្មីៗ និងចូលរួមក្នុងបទពិសោធន៍វប្បធម៌ប្លែកៗពីគ្នានៅក្នុងតំបន់។

ស្របតាមនិន្នាការទាំងនេះ ទីផ្សារទេសចរណ៍អាស៊ាន ត្រូវបានព្យាករណ៍ថា នឹងបង្កើតប្រាក់ចំណូលយ៉ាងសំខាន់ ជាមួយនឹងការប៉ាន់ប្រមាណឈានដល់ជាង ៣២ ពាន់លានដុល្លារនៅឆ្នាំ២០២៥។ កំណើននេះត្រូវបានជំរុញដោយការកើនឡើងនៃតម្រូវការ សម្រាប់បទពិសោធន៍ពិតប្រាកដនៃការធ្វើដំណើរ ទេសចរណ៍ធម្មជាតិ និងការអនុវត្តការធ្វើដំណើរប្រកបដោយនិរន្តរភាព។

វេទិកាទេសចរណ៍អាស៊ាន នាពេលនេះ នឹងបម្រើជាវេទិកាមួយសម្រាប់ពិភាក្សាអំពីនិន្នាការ និងយុទ្ធសាស្ត្រវិវត្តន៍ទាំងនេះ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់។ នៅពេលដែលប្រទេសនានាក្នុងអាស៊ាន ធ្វើការរួមគ្នា ដើម្បីធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងលើកកម្ពស់ការផ្តល់ជូនពិសេសរបស់ពួកគេ ការផ្តោតសំខាន់នៅតែលើការបង្កើតបទពិសោធន៍ ដែលមិនអាចបំភ្លេចបាន ដែលឆ្លើយតបនឹងអ្នកធ្វើដំណើរសម័យទំនើប ខណៈពេលដែលធានាបាននូវនិរន្តរភាព សម្រាប់មនុស្សជំនាន់ក្រោយ៕

To Top