ព័ត៌មានជាតិ

ព្រះចៅអធិការវត្តគុហនគរ ប្រគល់ថវិការសប្បុរសធម៌ ៣០,៥៧៣,០០០ រៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ

កំពង់ធំ ៖ ថវិកាសប្បុរសធម៌ចំនួន៣០,៥៧៣,០០០ រៀល ត្រូវបាន ព្រះគ្រូមុនីសីលវង្ស តុន ពិសី ព្រះចៅអធិការវត្តគុហនគរ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ប្រគល់ជូនមន្ទីរពេទ្យគន្ធ បុប្ផារាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ។

ព្រះគ្រូមុនីសីលវង្ស តុន ពិសី ព្រះចៅអធិការវត្តគុហនគរ បានមានសង្ឃដឺកាថា ការបរិច្ចាគពីសប្បុរសជន តាមរយ:បុណ្យផ្កាសាមគ្គី គឺធ្វើឡើងក្នុង ន័យមនុស្សធម៌ និង ដើម្បីជួយ ទ្រទង់ដល់ការពិនិត្យព្យាបាល ការថែទាំសុខភាពដល់កុមារកម្ពុជា ។ ការបរិច្ចាគជូន ដល់មន្ទីរ គឺជាការចូលរួមវិភាគទាន ដ៏ស្មោះស្ម័គ្រអស់ ពីដួងចិត្ត សប្បុរសជន ជាការឆ្លើយតបទៅ តាមការអំពាវនាវ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយយករដ្ឋមន្រ្តីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយយករដ្ឋមន្រ្តីកម្ពុជា ។

មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា និងមូលនិធិមន្ទីរពេទ្យកុមារអង្គរបាន ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកព្រះទ័យរបស់ព្រះគ្រូ និងសប្បុរសជន ចំពោះទឹកចិត្តមនុស្សធម៌ ដោយបរិច្ចាគថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សា និរន្តរភាព នៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ នៅកម្ពុជាដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការ រើសអើងចំពោះវណ្ណៈមនុស្សជាតិនោះឡើយ ៕ ដោយសំនៀង

To Top