ព័ត៌មានជាតិ

បណ្ឌិត គិន ភា ៖ សម្តេចតេជោ ត្រូវតែកត់ត្រាទុកជា “វីរបុរសជាតិ” យ៉ាងពិតប្រាកដ

ភ្នំពេញ៖ លោកបណ្ឌិត គិន ភា មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងពីវារៈភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាថា សម្តេចជាឥស្សរជននយោបាយជាន់ខ្ពស់ ដែលប្រវត្តិសាស្ត្រកម្ពុជា ត្រូវតែកត់ត្រាទុកជា “វីរបុរសជាតិ” យ៉ាងពិតប្រាកដ។

លោកបណ្ឌិតបានមានប្រសាសន៍នាថ្ងៃ១៤ មករាថា “សម្តេចតេជោ ហ៊ុន សែន នៅតែជាតួអង្គដ៏សំខាន់បំផុតសម្រាប់សង្គមកម្ពុជា។ ជាពិសេស ទស្សនៈវិជ្ជាសន្តិភាព និងនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ នៅតែធាតុដ៏ចាំបាច់សម្រាប់ការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ សម្តេចតេជោជាឥស្សរជននយោបាយជាន់ខ្ពស់ ដែលប្រវត្តិសាស្ត្រកម្ពុជា ត្រូវតែកត់ត្រាទុកជា “វីរបុរសជាតិ” យ៉ាងពិតប្រាកដ”។

ការលើកឡើងរបស់លោកបណ្ឌិតនេះ គឺដោយសារចំថ្ងៃ១៤ មករានេះ ថ្ងៃនេះជាខួបលើកទី ៤០ឆ្នាំដែលសភាបោះឆ្នោតឲ្យសម្តេចតេជោ កាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីដែលពេលនេះហៅថានាយករដ្ឋមន្ត្រី (១៤មករា ១៩៨៥-១៤ មករា ២០២៥) បន្ទាប់ពីបំពេញតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីទីពីខែកញ្ញា ឆ្នាំ១៩៨៤ ពេលអតីតនាយករដ្ឋមន្រ្តី ចាន់ ស៊ី ទៅព្យាបាលជំងឺនៅទីក្រុងមូស្គូ និងទទួលមរណភាពនាខែធ្នូ១៩៨៤៕

To Top