ភ្នំពេញ៖ ក្មេងប្រុសម្នាក់អាយុ ៥ឆ្នាំដែលត្រូវឪពុកបង្ហោះក្នុងហ្វេសប៊ុកថា បាត់ខ្លួននាព្រឹកថ្ងៃ១៤ មករានេះ បានលង់ទឹកស្លាប់នៅក្ាបែរសាលារៀនខ្លួន ក្នុងសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី១៤ មករា នេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះហេង ហៃផេង បានសរសេរ បង្ហោះក្នុងគណនីរបស់ខ្លួនពីករណីបាត់កូនរបស់គាត់ដែលជាសិស្សរៀននៅ (សាលាគថ្លង់) សម្រាប់ ក្មេងដែលមានបញ្ហាខាងស្មារតីស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង។
ទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាដល់សមត្ថកិច្ចក្នុងផែនជំនាញ និងអង្គភាពពាក់ព័ន្ធ ធ្វេីការស្រាបជ្រាវជាបន្ទាន់លេីករ ណីនេះ ក្នុងនោះបានធ្វេីការសាកសួរស្រាវជ្រាវព័ត៌មានពីអាណាព្យាបាល និងពីអ្នកនៅទីកន្លែងដែល ក្មេងខាងលេី មានវត្តមានមុនពេលកេីតហេតុ។
នៅម៉ោង១៦ និង០៧នាទីនេះ សមត្ថកិច្ចបានសហការជាមួយអាណាព្យាបាលនិងអ្នកពាក់ព័ន្ធពិនិត្យមេីលនៅចំណុចទឹកស្ទឹងសង្កែ ដែលអាចមានការសង័្សយអំពីបញ្ហានេះហេីយរហូតវេលាម៉ោង១៦និង៣០នាទីនេះ ក្មេងដែលសង័្សយថា បាត់នោះត្រូវបានរកឃេីញហេីយ នៅក្នុងទឹកស្ទឹងសង្កែ តែជាអកុសល ក្មេងប្រុសរូបនេះបានបាត់បង់ជីវិតទៅហេីយ ៕