ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល និង កម្លាំងជំនាញចម្រុះ នៅតែបន្តអនុវត្តបទ បញ្ជាទប់ស្កាត់ និងបង្ក្រាប បទល្មើសនេសាទ បឹងទន្លេសាប ឈរជើងនៅចំណុច ផាត់សណ្តាយ ខេត្តកំពង់ធំ

កំពង់ធំ: លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ដ  និងជាប្រធានក្រុមការងារ និងសហការរី ទីបញ្ជការស្រាលប្រចាំការ អនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ បឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ នៅតែបន្តចេញ ប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច ក្បាកបឹងទទឹងថ្ងៃ បឹងក្រចាប់ធំ និងចែងផ្ទះឆេះ ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែមករាឆ្នាំ២០២៥ ។

កម្លាំងជំនាញចម្រុះ បានចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ទទួលបានលទ្ធផលគឺ បង្ករសំណុំរឿងចំនួន១ ករណី រុះរើបំផ្លាញចោលឧបករណ៍នេសាទ ហាមឃាត់នៅនិងកន្លែរួមមាន ÷ របាំងស្បៃមុងចំនួន៣២របាំង ប្រវែង១១០០ ម៉ែត្រ ឡុកស្បៃមុងចំនួន៦៤គ្រឿង លបឬលូស្បៃមុងចំនួន ៦៤មាត់ បង្គោលចំនួន៨០០ដើម ចាក់លែងត្រីស្រស់ចម្រុះ ទម្ងន់៣០គីឡូក្រាមចូលទន្លេវិញ។

សូមបញ្ជាក់ផងដែរថា ការចុះបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប មធ្យោបាយប្រើប្រាស់ការណូតចំនួន៥គ្រឿង  អស់ប្រេងចំនួន១៥០លីត្រ និងកម្លាំងចូលរួមសរុបចំនួន ១៨នាក។

សម្រាប់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ដ  និងជាប្រធានក្រុមការងារ និង សហការរីទីបញ្ជការស្រាលប្រចាំការ អនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើស នេសាទបឹងទន្លេសាបឈរជើង នៅចំណុចផាត់សណ្តាយ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើស នេសាទនៅចំណុច ប៉ាលហាល និងខាងជើងបឹងក្បាលព្រោះ ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ទទួលបានលទ្ធផលបង្ក សំណុំរឿងចំនួន១ករណី បានចុះរុះរើបំផ្លាញ ចោលឧបករណ៍នេសាទ ហាមឃាត់នៅនិង កន្លែងរួមមាន ÷ របាំងស្បៃមុងចំនួន៣៧របាំង ប្រវែង១៨៥០ ម៉ែត្រឡុកស្បៃមុងចំនួន៧៤គ្រឿង លបឬលូស្បៃមុងចំនួន៧៤ មាត់ បង្គោលចំនួន១២០០ដើម ចាក់លែងត្រីស្រស់ចម្រុះ ទម្ងន់៥០គីឡូក្រាម។

សូមបញ្ជាក់ផងដែរថា កម្លាំងជំនាញចម្រុះចុះបងក្រាបទ ល្មើសនេសាទបឹងទន្លេសាប ប្រើប្រាស់មធ្យោបាយ ការណូតចំនួន៣គ្រឿង  អស់ប្រេងចំនួន៩០លីត្រ កម្លាំងចូលរួម សរុបចំនួន ១២នាក់ផងដែរ៕ ដោយសំនៀង

To Top