ភ្នំពេញ៖ ទំនាស់ដីធ្លីជាង១០ឆ្នាំ របស់ប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ស្មើនឹងផ្ទៃដីប្រមាណជា ២៨៧ហិចតា ដែលរស់នៅចំណុចអូរចាប់ត្រី និងចំណុចដីក្រហម ភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមមានជ័យ ត្រូវបានដោះស្រាយបញ្ចប់ តាមរយៈគោលការណ៍ឈ្នះ-ឈ្នះ របស់លោកអភិបាលខេត្ត មាន ចាន់យ៉ាដា។
បើតាមលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា ការបញ្ចប់ទំនាស់ជាង១០ឆ្នាំ តាមរយៈគោលការណ៍ឈ្នះ-ឈ្នះ បង្កើតបាននូវស្នាមញញឹមគ្រប់ៗគ្នា។
លោកអភិបាលបន្ថែមថា ប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ស្មើនឹងផ្ទៃដីប្រមាណជា ២៨៧ហិចតា រស់នៅចំណុចអូរចាប់ត្រី និងចំណុចដីក្រហម ភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង មានសេចក្តីសប្បាយរីករាយជាខ្លាំង ក្រោយពីអាជ្ញាធរសម្របសម្រួល បញ្ចប់ទំនាស់ដ៏រ៉ាំរ៉ៃអស់រយៈពេលជាង ១០ឆ្នាំកន្លងទៅ មានអ្នកខ្លះដោះស្រាយទំនាស់តាំងពីខ្លួននៅលីវ រហូតមានកូនបីក៏មាន អ្នកខ្លះក៏បានចែកបន្តទៅចៅទៀតក៏មាន ៕