ថៃ៖ ក្រុមមេប៉ូលិសថៃបាន កោះប្រជុំមួយ លើកឡើងពីករណីបាញ់សម្លាប់អតីតតំណាងរាស្ត្រ ប្រឆាំងកម្ពុជា លោក លឹម គឹមយ៉ា ថា ជាជម្លោះផ្ទាល់ខ្លួន មិន ពាក់ព័ន្ធនឹងរឿងនយោបាយ និងកម្រិតប្រទេសទេ បញ្ជាក់ថា ប៉ូលិសធ្វើការមិនព្យាយាមផ្គាប់ចិត្តអ្នកណាម្នាក់ឡើយ ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត dailynews របស់ថៃ ។
ទាក់ទិននឹងការវិវឌ្ឍរឿងឃាតកម្មលើលោក លឹម គឹមយ៉ា អតីត សមាជិកសភាបក្សប្រឆាំងខ្មែរ លោកនាយឧត្តមសេនីយ៍ គិទីរ៉ាត់ មានប្រសាសន៍ថា លោកបានទទួលរបាយការណ៍ថា ក្រោយ កើតហេតុសមត្ថកិច្ចបានកំណត់មុខសញ្ញាជនដៃដល់បានក្នុងរយៈពេលប៉ុន្មានម៉ោង យើងអាចចាប់ជនបង្កបាន ២នាក់មក ផ្តន្ទាទោសតាមច្បាប់។ បច្ចុប្បន្នកំពុងសម្របសម្រួលជាមួយភាគី កម្ពុជាដើម្បីតាមចាប់ជនសង្ស័យ២នាក់ទៀតដែលរត់គេចខ្លួនមក ផ្តន្ទាទោសតាមច្បាប់ ។ ប៉ូលិសថៃលើកក្នុងអង្គប្រជុំថា យើងដឹង ហេតុការណ៍នេះកើតឡើង ចេញពីជម្លោះផ្ទាល់ខ្លួនរវាងនិយោជក និងអ្នកស្លាប់ ទោះយ៉ាងណាត្រូវបានគេបញ្ជាក់ថា មិនត្រូវបានរក ឃើញថាពាក់ព័ន្ធនឹងនយោបាយជាតិនោះទេ។
នាយឧត្តមសេនីយ៍ គិទីរ៉ាត់ បញ្ជាក់ថា “និយាយលើកនេះក្នុងនាមជាអគ្គស្នងការនគរបាលជាតិ ខ្ញុំសូម បញ្ជាក់ថា ខ្ញុំមិនការពារ ឬនិយាយដើម្បីផ្គាប់ចិត្តនរណាម្នាក់នោះ ទេ ប៉ុន្តែវិធីស៊ើបអង្កេតបានចេញមកបែបនេះ» ៕