ភ្នំពេញ៖ លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នៅថ្ងៃទី១៦ ខែមករា ឆ្នំា២០២៥ បានដឹកនាំកិច្ចប្រជុំ សម្របសម្រួលការ អនុវត្តគម្រោងត្រួតស៊ីគ្នា រវាងគម្រោងស្តារប្រឡាយ ៩៦ ៦១ អនុវត្តដោយក្រុមហ៊ុនចិន Guangdong Foreign Construction Co.,Ltd. នឹងគម្រោងសាងសង់ អាងប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ អនុវត្តដោយក្រុមហ៊ុនកូរ៉េ Kumho-Techcrise-JV នៅសាលប្រជុំការិយាល័យសាធារណការ ដោយមានការចូលរួម ពីតំណាងក្រុមហ៊ុនចិន និងតំណាងក្រុមហ៊ុនកូរ៉េ។
ក្រោយពីបានពិភាក្សាគ្នា អង្គប្រជុំបានឯកភាពគ្នា ដូចខាងក្រោម៖
១. ភាគីក្រុមហ៊ុនចិន យល់ព្រមបញ្ចប់ការកាយដីចេញពីទីតាំង គម្រោងស្ថាបនាអាងប្រព័ន្ធចម្រោះទឹកកខ្វក់ ត្រឹមល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
២. ភាគីក្រុមហ៊ុនចិននឹងពន្លឿន ការងារស្ដារប្រឡាយ៦១ ដែលត្រួតស៊ីគ្នាជាមួយគម្រោងកូរ៉េ ឱ្យបានរួចរាល់ត្រឹមដំណាច់ខែមករា ឆ្នាំ២០២៥។
៣. មន្ទីរនិងក្រុមហ៊ុនកូរ៉េ ស្នើសុំប្លង់គម្រោងស្ដារប្រឡាយ៦១ ដែលត្រួតស៊ីគ្នា ពីក្រុមហ៊ុនចិន ដើម្បីពិនិត្យរកដំណោះស្រាយ ងាយស្រួលអនុវត្តការងារបន្ត៕