ព័ត៌មានជាតិ

ស្នងការកំពងធំ ការបង្ករបង្កើនផល ដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ អាចជួយសម្រួលជីវភាព តាមគ្រួសារនីមួយៗ ឱ្យកាន់តែប្រសើរឡើង!

កំពង់ធំ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំំពង់ធំ បានដឹកនាំកម្លាំងចុះសាកសួរសុខទុក្ខអតីតយុទ្ធជន ស្ថិតនៅដីសម្បទានសង្គមកិច្ច និងគេហដ្ឋានថ្មី ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងភូមិដងក្ដារ ឃុំក្រយា ស្រុក សន្ទុក ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថាដោយមានការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះស្នាដៃ គុណបំណាច់ ពលិកម្ម របស់អតីតយុទ្ធជន ដើម្បីជាតិមាតុភូមិ ការពារ ថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម  រយៈពេលកន្លងមក រហូតទទួលបានសុខសន្តិភាព យ៉ាងពេញលេញ នាពេលបច្ចុប្បន្ន ជារៀងដរាបថ្នាក់ដឹកនាំ តែងតែគិតគូរពី សុខទុក្ខ សុខុមាលភាព ការប្រកបមុខរបរចិញ្ចឹមជីវិត របស់សមាជិក គ្រួសារសមាជិក មិនបោះបង់ចោលបងប្អូន ស្ថិតក្នុងស្ថានភាពណាមួយឡើយ ហើយមិនត្រូវតែប៉ុណ្ណោះ ថ្នាក់ដឹកនាំ ចាត់តាំងក្រុមការងារ ចុះដល់លំនៅដ្ឋាននាំយកសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគ ជាប្រចាំ។

ឆ្លៀតក្នុងឱកាសនោះ លោកស្នងការ បានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគរួមមាន ÷ ១-អតីតយុទ្ធជនទាំង ០៤គ្រួសារ ក្នុង០១ គ្រួសារទទួលបាន.អង្ករទម្ងន់ ១០០គីឡូក្រាម,.ថវិកា ២០០,០០០រៀល,២-មេភូមិថវិកា ១០០,០០០រៀល,៣-សមាជិកអតីតយុទ្ធជន ១០នាក់ និងកម្លាំងប្រជាការពារ១០នាក់ ទទួលបានថវិកាមួយចំនួន សរុបថវិកា ២,២០០,០០០រៀល ។

លោកស្នងការ ផ្ដាំផ្ញើដល់សមាជិក ត្រូវការពារសន្តិភាព ស្រឡាញ់សន្តិភាព,.អនុវត្តគោលការនានា របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចូលរួមសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចជំនាញ សំដៅធ្វើយ៉ាងណា បង្ការ ទប់ស្កាត់ លុបបំបាត់បទល្មើសគ្រប់ប្រភេទ មិនឲ្យកើតមានឡើង ក្នុងលំនៅដ្ឋាន របស់បងប្អូនឡើយ ៕

ដោយ៖ សំនៀង

To Top