ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ ដែលជាសមាជិកសមាគមទេសចរណ៍អាស៊ាន បង្កើនជើងហោះហើរត្រង់ពីគ្រប់ទីផ្សារមកកាន់កម្ពុជា និងរៀបចំដំណើរទស្សកិច្ចស្វែងយល់មកកាន់កម្ពុជា ឱ្យបានកាន់តែច្រើនឡើងថែមទៀត ។

ការជំរុញនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អនុញ្ញាតឱ្យតំណាងនិងសមាជិកសមាគមទេសចរណ៍អាស៊ាន (ASEANTA) អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ។

ជំនួបនេះ ក៏បានពិភាក្សាការងារលើការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការអភិវឌ្ឍន៍ទេសចរណ៍ដោយផ្តោតលើបច្ចេកវិទ្យា ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ប្រកបដោយសន្តិសុខ និងសុវត្ថិភាព ៕

