ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានទទួលជូបពិភាក្សាការងារជាមួយ លោក YU INCHON រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ។
ក្នុងជំនួបនេះភាគីទាំងពីរ បានពិភាក្សាលើការពិនិត្យលទ្ធភាពចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ស្តីពីសហប្រតិបត្តិការទេសចរណ៍ ការផ្តល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពមគ្គុទេសក៍កម្ពុជា សម្រាប់ទេសចរកូរ៉េ ការជំរុញវិនិយោគិនកូរ៉េ មកវិនិយោគលើវិស័យទេសចរណ៍កម្ពុជា ការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារកូរ៉េ និងការជំរុញជើងហោះហើរត្រង់ពី កូរ៉េមកកាន់កម្ពុជាបន្ថែមទៀត៕