ព័ត៌មានជាតិ

រដ្ឋមន្រ្តីទេសចរណ៍ កម្ពុជា-ម៉ាឡេស៊ី ជួបពិភាក្សាគ្នាលើការបង្កើតក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នា ឱ្យមានប្រសិទ្ធភាពខ្ពស់

ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោក DATO SRI TIONG KING SING រដ្ឋមន្ត្រីក្រសួងទេសចរណ៍ វប្បធម៍ និងសិល្ប: ប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបនេះលោករដ្ឋមន្រ្តីទាំងពីរ បានពិភាក្សាលើការបង្កើតក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នា ឱ្យមានប្រសិទ្ធភាពខ្ពស់ ការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី១ ការជំរុញការបង្កើនជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍សំខាន់ៗ នៃប្រទេសទាំងពីរ និងការរួមគ្នារៀបចំគោលដៅទេសចរណ៍មូស្លីម និងកញ្វប់ទេសចរណ៍មូស្លីមរួម ព្រមទាំងពង្រីកការផ្សព្វផ្សាយទេសចរណ៍មូស្លីមរវាងប្រទេសទាំងពីរ។

To Top