ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ដាក់ឱ្យពិគ្រោះថ្លៃ ស្តីពីការងាររៀបចំ ប្រព័ន្ធបណ្តាញ Network Infrastructure, Internet Phone និង Camera Security សម្រាប់អគារថ្មី សាខាកំពង់ត្រាច ជូនអគ្គិសនីកំពត (ផែនការឆ្នាំ 2021)

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការងាររៀបចំប្រព័ន្ធបណ្តាញ Network Infrastructure, Internet Phone និង Camera Security សម្រាប់អគារថ្មី សាខា កំពង់ត្រាច ជូនអគ្គិសនីកំពត (ផែនការឆ្នាំ 2021) ។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់ លក់នៅអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋាន៖ អគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ចាប់ពីថ្ងៃទី21 ខែមករា ឆ្នាំ2025 តទៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទទំនាក់ទំនងលេខ៖ 092 65 23 57 និង Website: www.edc.com.kh)។
ឯកសារពិគ្រោះថ្លៃ ដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី04 ខែកុម្ភៈ ឆ្នាំ2025 វេលាម៉ោង 11:00 នាទី ។

ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង 15:05 នាទី ថ្ងៃទី04 ខែកុម្ភៈ ឆ្នាំ2025 ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយអាច ដាក់សំណើពិគ្រោះថ្លៃបានតែ មួយគត់។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទង ជាមួយអង្គភាពលទ្ធកម្ម ដើម្បី ទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ៕

To Top