ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី គន់ គីម និងរដ្ឋមន្រ្តី២រូបទៀត ចុះទៅដល់កន្លែង កសិករបិទផ្លូវ ឲ្យដោះស្រាយបញ្ហាខ្វះទឹក ធ្វើស្រូវនៅស្រុកបាទី

ភ្នំពេញ ៖ ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលព័ត៌មាន ពីករណីកសិករបានបិទផ្លូវ ដើម្បីស្នើសុំជួយដោះស្រាយបញ្ហាខ្វះខាតទឹក សម្រាប់បង្កបង្កើនផលស្រូវ នៅឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នោះលោកទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋមន្ត្រីក្រសួង កសិកម្ម លោក ឌិត ទីណា និងរដ្ឋមន្ត្រីក្រសួងធនធានទឹក លោក ថោ ជេដ្ឋា កំពុងធ្វើដំណើរ ទៅកាន់ទីតាំងជួបប្រទះបញ្ហានេះ ដើម្បីជួបជាមួយកសិករដោយផ្ទាល់ហើយ។ នេះបើតាមហ្វេសប៊ុកលោក ឃឹម ហ្វីណង់ នាថ្ងៃ២១ មករា ។

ប៉ុន្តែទោះជាយ៉ាងណា បើតាមលោក ឃឹម ហ្វីណង់ រហូតមកដល់ពេលនេះ កសិករបានធ្វើការរំសាយគ្នាវិញអស់ហើយ ៕

To Top