ភ្នំពេញ ៖ អគ្គិសនីសៀមរាប សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាស ឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថាៈ អគ្គិសនីសៀមរាបនឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់សម្ភារ ចំនួន ០៤មុខ ជូនអគ្គិសនីសៀមរាប ។
អគ្គិសនីសៀមរាប បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និង មានដាក់ លក់នៅក្រុមលទ្ធកម្ម អគ្គិសនីសៀមរាបដែលមានអាសយដ្ឋាន ផ្លូវក្រវ៉ាត់ក្រុង ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ចាប់ពីថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ ០១២ ៩៦៨ ៨៨១ និង ០១២ ៨៣៥ ៩៩៤) ។ កាលបរិច្ឆេទឈប់ទទួលសំណើ ពិគ្រោះថ្លៃនៅម៉ោង ១២:០០នាទី ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៥ ។
ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ១៤:៣០នាទី ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៥ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបាន តែមួយគត់ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទង ជាមួយក្រុមលទ្ធកម្មដើម្បីទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ៕