ព័ត៌មានជាតិ

ក្រសួងរ៉ែ នឹងរៀបចំកម្មវិធីសប្បុរសធម៌ បរិច្ចាគឈាម តាមការស្ម័គ្រចិត្ត លើកទី១៥ នៅថ្ងៃទី២៧ កុម្ភៈ

ភ្នំពេញ៖ ក្រសួងរ៉ែនិងថាមពល នឹងសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគឈាមតាមការស្ម័គ្រចិត្ត លើកទី១៥ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យសុខាភិបាល និង សុខមាលភាពសង្គម ក្នុងគោលបំណងជួយសង្រ្គោះ ជនរងគ្រោះឬអ្នកជំងឺ ដែលមានតម្រូវការឈាមជាបន្ទាន់ក្នុងគ្រាអាសន្ន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ​វេលាម៉ោង ៨:០០ នៅទីស្តីការក្រសួងរ៉ែ និងថាមពល អគារA ជាន់ទី៥។

ក្នុងចេតនា និងកាយវិការមនុស្សធម៌ ក្រសួងសូមជូនដំណឹងដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃក្រសួងរ៉ែនិងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា យុវជន ស.ស.យ.ក.វិស័យរ៉ែនិងថាមពល និងប្រជាពលរដ្ឋទូទៅទាំងអស់ អញ្ជើញចូលរួមបរិច្ចាគឈាម តាមការស្ម័គ្រចិត្តឱ្យបានជាអតិបរមា៕

To Top