ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យ និងដោះស្រាយទំនាស់ដីធ្លីមួយករណី នៅស្រុកព្រៃឈរ

កំពង់ចាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងដោះស្រាយទំនាស់ដីធ្លីមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងបេង ឃុំបារាយណ៍ ស្រុកព្រៃឈរ ។

ករណីទំនាស់ដីធ្លីខាងលើនោះ បើតាម លោក ជុំ សូភាព មេឃុំបារាយណ៍ បានអ្នកដឹងថា ដីជ្រនាប់នេះ គឺជាដីស្រះទឹកសំរាប់ស្រោចស្រង់ដំណាំស្រូវ និងដំណាំហូបផ្លែផ្សេងផងដែរ ដែលអ្នកភូមិដាក់ឈ្មោះ អោយហៅថា ជាដីមេទឹកជ្រនាប់ ស្ថិតនៅភូមិឃុំដូចខាងលើ ។

លោកមេឃុំបន្តថា នៅក្នុងឆ្នាំ ១៩៨០ ដីនេះត្រូវបានដាក់ជាបន្ទាយយោធា ដើម្បីការពារទឹកដីក្នុងស្រុកព្រៃឈរ ក្រោយមកនៅឆ្នាំ១៩៨៥ ឈ្មោះ ជា សុខខែម បានមករស់នៅលើដីនេះជាមួយប្ដីដែលជាយោធាតាំងពី ពេលនោះមករហូតដល់ពេលដកយោធាចេញពីទីតាំងជ្រនាប់នេះ ។ ក្រោយមកលោក ម៉ម ម៉ូត ដែលជាមេបក្សស្រុកព្រៃឈរ បានប្រគល់ដីនេះអោយគ្រួសារគាត់កាន់កាប់ រស់នៅរហូតមានកូនចៅបានមករស់នៅលើដីនេះដែរ ដល់កំឡុងឆ្នាំ ២០០៥ មានក្រុមចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ បានចុះមកវាស់វែងដីធ្វើប្លង់ជូនប្រជាពលរដ្ឋ ស្រាប់តែមាននាក់ភូមិប្រហែល ៦ ទៅ ៧ នាក់បានមកធ្វើការរារាំង មិនអោយពួកគាត់ចុះបញ្ជីធ្វើប្លង់នេះទេ ដោយសំអាងថា ដីនេះជាមេទឹកជ្រនាប់ទៅវិញ ។

ក្រោយមកក្រុមចុះបញ្ជីបានធ្វើការសម្របសម្រួលផងដែរ តែលទ្ធផលមិនបានត្រូវគ្នានោះទេ ហើយក៏បានទុកដីនេះមិនបានចេញប្លង់ជូនទេ (ដោយសម្របសម្រួលមិនបាន) ។ ប៉ុន្តែពួកគាត់ទាំង ៦ គ្រួសារនេះនៅតែបន្តរស់នៅលើដីនេះរហូតមកដល់បច្ចុប្បន្ននេះ តែពេលពួកគាត់ចង់ធ្វើអ្វីមួយដូចជាកាប់ដើមឈើចេញខ្លះ ពួកប្រជាពលរដ្ឋនៅខាងលើនោះ តែងតែមកជំទាស់រហូត។

ករណីខាងលើនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីការចុះពិនិត្យដល់កន្លែងកើតហេតុ លោក និងចាត់តាំងឲ្យក្រុមការងារមន្ត្រីជំនាញ ឲ្យចុះសិក្សាលំអិត ដើម្បីបានលទ្ធផល យកមកប្រជុំដោះស្រាយបញ្ចប់ករណីនោះ ៕

To Top