ភ្នំពេញ ៖លោកសំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃ២៣ មករានេះ មានប្រជាពលរដ្ឋ ស្លាប់៤នាក់ និងរបួស៥នាក់ ដោយសារការប្រជ្រៀតគ្នា ចុះទៅទទួលអាំងប៉ាវពីផ្ទះអ្នកឧកញ៉ា សុខ គង់ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម នាព្រឹកថ្ងៃ២៣ មករា មុនពិធីបុណ្យចូលឆ្នាំចិន ។
លោក សំ វិច្ឆិកា ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមុននេះបន្តិចថា បន្ទាប់ពីមានអ្នកស្លាប់៤នាក់នោះ គឺបានគ្រប់គ្រងស្ថានការណ៍បានហើយ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ មិនមានបញ្ហាមិនប្រក្រតីអ្វីកើតឡើងទៀតទេ។
លោកឲ្យដឹងទៀតថា ភាគច្រើនអ្នកទៅទទួលយកអាំងប៉ាវនេះ ជាមនុស្សចាស់ដែលមានបញ្ហាសុខភាពផងដែរ ៕