ព័ត៌មានជាតិ

Vietjet បន្ថែមជើងហោះហើរថ្មីពីទីក្រុងហូជីមិញ ទៅកាន់ទីក្រុង Bangalore និង Hyderabad

ភ្នំពេញ៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥​ ក្រុមហ៊ុន Vietjet កំពុងពង្រឹងបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបន្ថែមផ្លូវហោះហើរថ្មីចំនួន ២ ដែលតភ្ជាប់ទីក្រុងហូជីមិញ ដែលជាតំបន់សេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសវៀតណាម ទៅកាន់ទីក្រុងធំៗចំនួន២ របស់ឥណ្ឌា គឺ ទីក្រុង Hyderabad និង Bangalore ។ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១៨ និង ១៩ ខែមីនា តទៅ សេវាកម្មថ្មីទាំងនេះនឹងពង្រឹងជំហររបស់ក្រុមហ៊ុន Vietjet ក្នុងនាមជាស្ថាប័នដ៏សំខាន់ក្នុងទីផ្សារអាកាសចរណ៍វៀតណាម-ឥណ្ឌា ដែលកំពុងរីកចម្រើន ជំរុញការបង្កើនការតភ្ជាប់ និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចនៅទូទាំងអាស៊ី។

ឥឡូវនេះ អ្នកដំណើរអាចរកក់សំបុត្រទុកជាមុនសម្រាប់ជើងហោះហើរថ្មីបាន។ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូននូវការផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេស ដែលការផ្តល់ជូននេះមានការកំណត់ ជាមួយនឹងតម្លៃសំបុត្រចាប់ផ្តើមត្រឹមតែ USD​ 0 លើផ្លូវហោះហើរវៀតណាម-ឥណ្ឌាទាំងអស់។ ការផ្តល់ជូនពិសេសនេះ មានសុពលភាពរហូតដល់ថ្ងៃទី ៣០ខែមករា ឆ្នាំ ២០២៥ សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ។ អ្នកធ្វើដំណើរ អាចជាវសំបុត្រដែលមានការបញ្ចុះតម្លៃពិសេសនេះ តាមរយៈគេហទំព័រផ្លូវការរបស់ Vietjetនៅ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ។

លើសពីនេះ Vietjet កំពុងផ្តល់ការបញ្ចុះសំបុត្រយន្តហោះជាពិសេសនៅទូទាំងបណ្តាញហោះហើររបស់ខ្លួន។ រៀងរាល់ថ្ងៃទី ២០ នៃខែ អ្នកដំណើរអាចរីករាយនឹងការបញ្ចុះតម្លៃរហូតដល់ ២០ ភាគរយ នៃសំបុត្រថ្នាក់ Business និង SkyBoss សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ខែមីនា ដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥)។ ហើយអ្នកដំណើរក៏ទទួលបានការបញ្ចុះតម្លៃសំបុត្រដែលអាចសន្សំសំចៃកាន់តែច្រើន ជាមួយប្រូម៉ូសិនថ្ងៃសុក្ររបស់ Vietjet ដែលផ្តល់ជូនការបញ្ចុះតម្លៃសំបុត្ររហូតដល់ ៥០ ភាគរយ លើសំបុត្រ Eco class រៀងរាល់ថ្ងៃសុក្រ រហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ សម្រាប់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥។

ការផ្តល់ជូនប្រូម៉ូសិនពិសេសទាំងនេះ នឹងទាក់ទាញអ្នកដំណើរនៅលើផ្លូវសៀមរាប-ហាណូយ ក៏ដូចជាអ្នកដំណើរឆ្លងកាត់តំបន់អាស៊ីប៉ាស៊ីហ្វិក។ បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីសៀមរាបទៅហាណូយ ដោយផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរស្វែងយល់ពីវប្បធម៌ និងបេតិកភណ្ឌដ៏សម្បូរបែបនៃរដ្ឋធានីរបស់ប្រទេសវៀតណាម។ ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់យ៉ាងងាយស្រួលទៅកាន់បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ដែលគ្របដណ្តប់លើប្រទេសវៀតណាម និងតំបន់ជាច្រើនទៀត។

ផ្លូវហោះហើរថ្មីពីរពីប្រទេសវៀតណាមទៅកាន់ប្រទេសឥណ្ឌាបំពេញបន្ថែមការពង្រីកប្រតិបត្តិការជាសកលរបស់ Vietjet ។ ជាមួយនឹងការបន្ថែមទាំងនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjetឥឡូវនេះ ដំណើរការផ្លូវចំនួន ១០ រវាងប្រទេសទាំងពីរ ដោយផ្តល់ជើងហោះហើរចំនួន ៧៨ ក្នុងមួយសប្តាហ៍។ បណ្តាញនេះ ភ្ជាប់ទីក្រុងធំជាងគេរបស់វៀតណាម ដូចជាទីក្រុងហូជីមិញ ហាណូយ និងទីក្រុងដាណាង – ទៅកាន់ទីក្រុងសំខាន់ៗក្នុងប្រទេសឥណ្ឌា រួមទាំងទីក្រុងញូវដេលី ទីក្រុងបុមបៃ Ahmedabad Kochi ក៏ដូចជា Bangalore និង Hyderabad 

ក្រុមហ៊ុន Vietjet បន្តពង្រីកបណ្តាញហោះហើររបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងកងនាវាអាកាសចរទំនើបរបស់ខ្លួន និងនាវិកអាជីព។ គួរកត់សម្គាល់ផងដែរថា Vietjet បានចាប់ដៃគូជាមួយ F AIR ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលការហោះហើរឈានមុខគេក្នុងសាធារណរដ្ឋឆេក ដើម្បីផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមអ្នកបើកយន្តហោះរបស់ Vietjet Aviation Academy ក្រោមកម្មវិធី Multi-Crew Pilot License (MPL)។ ភាពជាដៃគូនេះ គាំទ្រដល់យុទ្ធសាស្ត្រពង្រីកក្រុមហ៊ុនអាកាសចរណ៍ ដើម្បីផ្តល់ជម្រើសការធ្វើដំណើរប្រកបដោយសុវត្ថិភាព គួរឱ្យទុកចិត្ត និងសន្សំសំចៃកាន់តែច្រើនសម្រាប់អ្នកដំណើរ រួមទាំងអ្នកដំណើរដែលមកពីប្រទេសកម្ពុជាផងដែរ។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ

(**) មិន​រាប់​បញ្ចូល​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ និង​រយៈពេលធ្វើដំណើរមមាញឹក

(***) លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ព័ត៌មានផ្លូវហោះហើរថ្មី វៀតណាម-ឥណ្ឌា

(ពេលវេលាហោះហើរទាំងអស់ គិតជាម៉ោងក្នុងស្រុក គឺ ២៤ ម៉ោង)

ផ្លូវហោះហើរទីក្រុងហូជីមិញ (SGN) – Bangalore (BLR)

ផ្លូវហោះហើរលេខជើងហោះហើរការចេញដំណើរ – ពេលវេលាមកដល់ប្រេកង់ហោះហើរ
ទីក្រុងហូជីមិញ – BangaloreVJ180119:10 – 22:30ច័ន្ទ, ពុធ, សុក្រ
Bangalore – ទីក្រុងហូជីមិញVJ180223:30 – 05:55 (+1) 

ផ្លូវហោះហើរ ទីក្រុងហូជីមិញ (SGN) – Hyderabad (HYD)

ផ្លូវហោះហើរលេខជើងហោះហើរការចេញដំណើរ – ពេលវេលាមកដល់ប្រេកង់ហោះហើរ
ទីក្រុងហូជីមិញ – HyderabadVJ180319:40 – 22:35ថ្ងៃអង្គារ សៅរ៍
Hyderabad – ទីក្រុងហូជីមិញVJ180423:35 – 05:30 (+1) 
To Top