ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ ក្រុមប្រឆាំងជ្រុលនិយម គិតតែអង្គុយរកនឹក បំផ្លាញកម្ពុជា

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ក្រុមប្រឆាំងជ្រុលនិយម នៅក្រៅប្រទេសមិន ដែលនាំគ្នាធ្វើសកម្មភាពអ្វី ដើម្បីបម្រើផលប្រយោជន៍ជាតិនោះទេ គឺមានតែអង្គុយ រកនឹកគ្រប់មធ្យោបាយធ្វើយ៉ាងណា ដើម្បីបំផ្លិចបំផ្លាញជាតិខ្លួនឯង។

កិច្ចសន្ទនាជាមួយអ្នកនាំពាក្យ ស្តីពី ភាពពិសពុលនៃចលនាបដិវត្តន៍ពណ៌ ដែលក្រុមជ្រុលនិយមអនុវត្តន៍ ដោយបរាជ័យនៅកម្ពុជា នាថ្ងៃ២២ មករា លោក ប៉ែន បូណាមានប្រសាសន៍ថា ក្រុមប្រឆាំងពីមួយថ្ងៃទៅមួយ ថ្ងៃគិតតែពីដើរបំផ្លិចបំផ្លាញកម្ពុជា តាមរយៈការដើរគៀងគរ ឲ្យប្រទេសជាម្ចាស់ជំនួយកាត់ផ្តាច់ ជំនួយពីកម្ពុជា ដោយគ្មានគិតពីផលលំបាករបស់ប្រជាពលរដ្ឋនោះទេ ។

អ្នកនាំពាក្យថា “ក្រុមជ្រុលនិយមមួយក្តាប់តូចគឺអត់ ដែលធ្វើអីដែលមានចំណែកចូលរួមក្នុងការអភិវឌ្ឍប្រទេស ធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន សេដ្ឋកិច្ចប្រជាពលរដ្ឋ គ្រួសាររីកចម្រើនគឺអត់ទេ ។ កិច្ចការរបស់ពួកគេគឺធ្វើម៉េចឲ្យសេដ្ឋកិច្ចដួលរំលំ ។ នៅក្នុងស្រុកគេបង្កវិទ្ធស្សនាគ្រប់បែបយ៉ាង ធ្វើបាតុកម្ម ដឹកនាំកម្មករធ្វើបាតុកម្មវាយកម្ទេចដុតបំផ្លាញ ធ្វើម៉េចឲ្យអ្នកវិនិយោគទុនពិបាករកស៊ី បិទទ្វារ កម្មករអស់ការងារធ្វើ” ។

ចំណែកក្រុមប្រឆាំងនៅក្នុងស្រុកវិញលោកថា ពួកគេដើរបំផុសចលនា មិត្តបរទេសកុំឲ្យទិញទំនិញ មកបណ្តាក់ទុន និងមិនឲ្យទេសចរណ៍មកកម្ពុជា ដែលក្នុងគោលបំណង ដើម្បីផ្តួលរំលំសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេសជាតិ ។ នេះហើយជាចរឹករបស់ក្រុមបដិវត្តន៍ពណ៌ ។

លោកបន្ថែមទៀត ក្រុមចលនាបដិវត្តន៍ពណ៌ពួកគេ បានចាត់ទុកមេដឹកនាំខ្លាំងពូកែ ដឹកនាំប្រទេសបានល្អ គឺជាសត្រូវរបស់ខ្លួន ព្រោះកាលណាមានមេដឹក នាំខ្លាំងពូកែ គឺចលនាបដិវត្តន៍ ពណ៌មិនអាចកើតមានឡើងនោះទេ ។ ជាក់ស្តែងនៅកម្ពុជា សម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន គឺជាមេដឹកនាំមួយរូប ដែលទាញប្រទេសចេញ ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយបានកសាងប្រទេសរីកចម្រើន លូតលាស់មកដល់សព្វថ្ងៃនេះ គឺជាការលះបង់យ៉ាងធំធេង ដែលមនុស្សធម្មតាមិនអាចធ្វើបានដូចម្តេចឡើយ ។

ប្រធានអង្គភាពអ្នក នាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អះអាងទៀតថា ដរាបណារាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា នៅតែបន្តដឹកនាំឲ្យរីកចម្រើន និងរឹងមាំជានិរន្តរភាព ៕

To Top