ព័ត៌មានជាតិ

បុរសប្រើសំដី មិនសមរម្យលើសមត្ថកិច្ច បានសុំទោសជាសាធារណៈ

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានហៅឈ្មោះ ម៉ី រស្មី ដែលមានទីលំនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានប្រើប្រាស់កាយវិកា និងពាក្យសំដីមិនសមរម្យមកលើសមត្ថកិច្ច ខណៈសមត្ថកិច្ចចុះទៅអន្តរាគមន៍ក្រោយទទួលការ ប្តឹងរាយការណ៍ថាបម្រុងធ្វើហិង្សាលើគ្រួសារ កាលពីយប់ថ្ងៃទី២៣ មករា បានធ្វើការសុំទោសជាសាធារណៈ។

ក្រោយពីការសុំទោសហើយ សមត្ថកិច្ចក៏បានធ្វើការអប់រំនិងឲ្យធ្វើកិច្ចសន្យា ហើយក៏បានអនុញ្ញាតត្រឡប់ទៅផ្ទះវិញ ៕

To Top