ព័ត៌មានជាតិ

រដ្ឋបាលខខេត្តតាកែវ ធ្វើការថែរក្សា និងអភិរក្សក្រុងដូនកែវដើម្បីសោភ័ណ្ឌភាពបឹង

តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ លើកឡើងបែនេះគ្រាដែរដ្ឋបាលខេត្តបានរាបចំប្រលែងកូនត្រីចំរុះពណ៍ នៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវកាលពឹកថ្ងៃទី២៤ ខែមករាឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីរាជការជំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់។

លោកបានបញ្ជាក់ថាការថែរក្សាសោភ័ណ្ឌភាពបឹងនៅក្រុងដូនកែវឲ្យមានបរិស្ថានល្អ ក៏ទាក់ទាញភ្ញៀវទេសចរណ៍ដើកម្សាន្តច្រើនហើយក៏ជាឱកាស់ឲ្យបងប្អូនប្រជាកសិកររកចំណូលបាលពីការលក់ដូរនូវចំណីអារហាររកចំណូលចញ្ចឹមគ្រួសារបានសមរម្យផងដែរ។

លោកបានបន្ថែមទៀតថាក្នុងភូមិសាស្ត្រខេត្តតាកែវរបស់យើង មានសក្កដានុពលផ្នែកវិស័យទេសចរណ៍ ហើយណាមួយខេត្តមួយនេះជាប់ព្រុំប្រទល់ជាមួយប្រទេសវៀតណាម អាចស្រូបយកភ្ញៀវទេសចរណ៍ជនជាតិវៀតណាមមកដើលេង លំហែ នារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមនៅពេលខាងមុខនេះផងដែរ៕

ដោយ៖ សុខ សុភ័ណ្ឌ /រូបថតមជ្ឈមណ្ឌលដើមអំពិល

To Top