ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ចុះពិនិត្យមើលការប្រើប្រាស់ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលសម្រាប់ការប្រមូលទិញស្រូវនៅរោងម៉ាស៊ីនកិនស្រូវ ៣កន្លែង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងបន្ទាយមានជ័យ

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានបន្តអញ្ជើញចុះពិនិត្យមើលការប្រើប្រាស់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលសម្រាប់ការប្រមូលទិញស្រូវនៅរោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យមាន:

១.រោងម៉ាស៊ីនកិនស្រូវ ឆាយ គឹមទឹង

២.រោងម៉ាស៊ីកិនស្រូវ ស៊ីវ ឡាយ 

៣.រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ។ 

ឆ្លៀតក្នុងឱកាសនេះ, លោកបណ្ឌិត បន្តជំរុញអោយរោងម៉ាស៊ីន បន្តខិតខំប្រមូលទិញស្រូវពីកសិករអោយអស់ពីលទ្ធភាព ក្នុងរដូវកំពុងប្រមូលផលនេះ។ 

ជាមួយគ្នានេះ, លោកបណ្ឌិត ក៏បានបញ្ជាក់បន្ថែមក្នុងករណីរោងម៉ាស៊ីនមានតម្រូវការឥណទាន សម្រាប់ការប្រមូលទិញស្រូវ អាចធ្វើការទាក់ទងមកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ៕

To Top