ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីវៀតណាម ប្តេជ្ញាពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កសាងសហគមន៍វៀតណាម និងចិន

https://Vietname.vn

ហាណូយ៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានប្តេជ្ញាបន្តពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កសាងសហគមន៍វៀតណាម និងចិន នាពេលអនាគតរួមគ្នា ។


នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក He Wei នៅរដ្ឋធានីរបស់ប្រទេស វៀតណាម លោក Chinh បានចាត់ទុកថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសវៀតណាម និងចិន គឺជាពេលវេលាដ៏មានតម្លៃ និងមិនអាចកាត់ផ្តាច់បានឡើយ ។

លោក Chinh បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា បក្សកុម្មុយនិស្តវៀតណាម និងរដ្ឋាភិបាលវៀតណាមតែងតែចាត់ទុកការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសចិន ដែលជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាព បំផុត ។

លោកនាយករដ្ឋមន្ត្រីវៀតណាម បានជំរុញឱ្យភាគីទាំង២បង្កើននូវគុណសម្បត្តិនៃការតភ្ជាប់ផ្លូវគោក និងសមុទ្ររវាងប្រទេសទាំង២ ហើយជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗ និងការអនុវត្តគម្រោងសំខាន់ៗ និងជានិមិត្តរូប ។

លោក Wei លោកសង្កត់ធ្ងន់ថា ចិន មានឆន្ទៈសហការជាមួយវៀតណាម ដើម្បីជំរុញការអភិវឌ្ឍស្ថិរភាព និងយូរអង្វែងនៃទំនាក់ទំនងមិត្តភាពរវាងចិន និវៀតណាម និងរួមចំណែកដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top