ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ប្រគល់សៀវភៅ «គោលធម៌ព្រះត្រៃបិដក» ១៥០០ក្បាល ដល់សមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក សាស្រ្តារ្យ ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម និងប្រគល់សៀវភៅ “គោលធម៌ព្រះត្រៃបិដក” ចំនួន ១៥០០ក្បាល។

ជាមួយគ្នានោះ លោកបណ្ឌិតប្រតិភូ និងលោកជំទាវ ក៏បានជួយឧបត្ថម្ភក្នុងការបោះពុម្ព ដល់ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដើម្បីចាត់ចែងប្រើប្រាស់ ជាប្រយោជន៍ដល់សង្គមជាតិនិងរក្សាសៀវភៅមួយចំនួន ក្នុងបណ្ណាល័យនៃធនាគារ ARDB សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងការផ្ដល់សេវាជូនអ្នកអាន និងអ្នកស្រាវជ្រាវទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានសមាគមក៏ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ បណ្ឌិត កៅ ថាច និងលោកជំទាវ ដែលតែងតែស្រឡាញ់និងចូលរួមយ៉ា ងសកម្មក្នុងការងារថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដោយបាន ផ្តល់យោបល់ អនុសាសន៍ដ៏ល្អៗ និងជួយឧបត្ថម្ភការបោះពុម្ព នាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ និងការបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ៕

To Top