ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយស្នងការ នៃបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដើម្បីពិនិត្យលើការអនុវត្តតួនាទី ភារកិច្ចក្នុងការបង្ការ ទប់ស្កាត់ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ដិភាពសង្គម។

ព្រមទាំងដាក់ចេញនូវផែនការគន្លឹះសំខាន់ៗមួយចំនួនបន្ថែមទៀត លើផែនការដែលមានស្រាប់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់ភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ៕




