ព័ត៌មានជាតិ

អាជីវម្មបានដំណើរការ១៥ថ្ងៃ ត្រូវមកចុះបញ្ជិការនៅក្រសួងពាណិជ្ជកម្ម

ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឲ្យគ្រប់អាជីវកម្មដែលទើបតែបើកដំណើរថ្មីៗត្រឹមរយៈពេល១៥ ត្រូវតែមកចុះបញ្ជិការនៅក្រសួងពាណិជ្ជកម្ម ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវករ ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានមានប្រសាសន៍កាលពីពេលថ្មីនេះថា ក្នុងដំណើរការនៃការចុះបញ្ជិការនៅក្រសួងរបស់ម្ចាស់អាជីវកម្មដែលទើបតែបើកក្នុងរយៈពេល១៥ថ្ងៃនេះ មិនមានការចំណាយពេលវេលាយូរនោះទេ គឺប្រព្រឹត្តទៅដោយងាយស្រួលនិងរហ័សបំផុតតាមរយៈប្រព័ន្ធអនឡាញរបស់ក្រសួងដើម្បីអនុវត្តទៅតាមច្បាប់របស់វិធានពាណិជ្ជកម្ម ។

លោកស្រីបន្តថា ត្បិតការចុះបញ្ជិការនេះកំណត់ដោយច្បាប់ក៏ដោយ ប៉ុន្តែកន្លងមកដើម្បីចូលរួមលើកទឹកចិត្តក្នុងការគាំពារគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះ ក្រសួងក៏បានធ្វើការលើកលែងផាកពិន័យនៅក្នុងអន្តរកាលនេះផងដែរ ។

លោកស្រីរដ្ឋមន្រ្តីគូសបញ្ជាក់ថា “អីចឹងជាការលើកទឹកចិត្តមួយ បានន័យថា អាជីវកម្មបានដំណើរការរួចហើយថ្វីត្បិតតែហួស១៥ថ្ងៃដែលកំណត់ទៅដោយច្បាប់ក៏ពិតមែន យើងខ្ញុំស្វាគមន៍ឲ្យអាជីវកម្មទាំងអស់នោះ លោកមកចុះបញ្ជិការជាផ្លូវការជាមួយយើងខ្ញុំតាមប្រព័ន្ធអនឡាញ” ។

លោក ចម និម្មល បានបញ្ជាក់ពីសារៈសំខាន់នៃការចុះបញ្ជិការនេះថា អ្វីដែលសំខាន់បានផ្តល់ភាពងាយស្រួលក្នុងការក្លាយខ្លួនជាម្ចាស់អាជីវកម្មពិតនៅតាមមូលដ្ឋានដែលចូលទៅក្នុងប្រព័ន្ធ ហើយទទួលបាននូវទំនាក់ទំនងផ្នែកឥណទាន ហើយទៅថ្ងៃអនាគតក៏ទទួលបានសេវាប្រតិបត្តិការធានាពីក្រសួងដែរ។

រដ្ឋមន្រ្តីក៏បានអះអាងទៀតថា ការចុះអាជីវកម្មនៅតាមប្រព័ន្ធអនឡាញនេះ ក៏ជាផ្នែកមួយនៃការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្មដែរ៕

To Top