កំពត៖ នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការដាំដុះបន្លែសាលាដ ត្រប់ ប៉េងប៉ោះ ស្ពៃក្រញ៉ាញ់ តាសក់ និងសណ្តែកគួរ ជាដេីម របស់បងប្អូនប្រជាកសិករចំនួន ១០គ្រួសារ ដែលជាបណ្តុំអ្នកផលិតបន្លែ នៅស្រុកបន្ទាយមាស ខេត្តកំពត។
ជាមួយគ្នានេះដែរ លោកបណ្ឌិតប្រតិភូ បានលេីកទឹកចិត្ត និងជំរុញដល់បងប្អូនប្រជាកសិករ ឲ្យរៀបចំផែនការដាំដុះឲ្យបានច្បាស់លាស់ និងខិតខំអនុវត្តតាមបច្ចេកទេសដាំដំណាំ ដេីម្បីផ្គត់ផ្គង់ ជូនប្រជាកសិករ ដែលជាអ្នកហូប ដែលមានតម្រូវការបន្លែល្អ និងមានសុវត្ថិភាពចំពោះសុខភាពក្នុងតំបន់ និងផ្គត់ផ្គង់ទីផ្សារឲ្យបានទៀងទាត់ ៕