ព័ត៌មានជាតិ

កម្លាំងនគរបាល សេដ្ឋកិច្ចខេត្តពោធិ៍សាត់ ឃាត់រថយន្ត ដឹកបទល្មើសព្រៃឈើខុសច្បាប់ (ដើមវល្លិ៍រមៀត) ប្រគល់អោយមន្ទីរបរិស្ថានខេត្ត ចាត់ការបន្ត !

ពោធិ៍សាត់÷ ដោយអនុវត្តន៍ តាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងនៃការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ជ្រា កល្យាណ នាយរងការិយា ល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចេញប្រតិបត្តិការពួនស្ទាក់ និង បង្រ្កាបរថយន្តដឹកបទល្មើសព្រៃឈើខុសច្បាប់ចំនួន ១ គ្រឿងប្រភេទ (ដើមវល្លិ៍រមៀត)ចំនួន ៨០ ការ៉ុងស្មើរនឹង ៤០០០ គីឡូក្រាមរួចប្រគល់ ជូនទៅអោយមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី។

បើតាមលោកវរសេនីយ៍ទោ ជ្រា កល្យាណ នាយរងការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ បានអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបនូវបទល្មើសព្រៃឈើដោយខុសច្បាប់នោះធ្វើឡើងកាលពីវេលាម៉ោង ១២ និង ៤០ នាទី ឆ្លងចូលថ្ងៃទី ៣ ខែ កុម្ភះ ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

លោកនាយរងការិយាល័យដដែលក៍បានបន្តអោយដឹងទៀតថា រហូតមកដល់ពេលនេះ រថយន្ត ១ គ្រឿង និង ដើមវល្លិ៍រមៀតចំនួន ៨០ ការ៉ុងស្មើរនឹង ៤០០០ គីឡូក្រាម ព្រមទាំងអ្នកបើកបរ រថយន្តចំនួន ១ នាក់ សមត្ថកិច្ចរបស់លោកបានធ្វើកំណត់ហេតុប្រគល់ និង ទទួល អោយទៅមន្ត្រី នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ៕

To Top